ស្លឹកតើយ ឬស្លឹកតយ តាមឈ្មោះនៅក្នុងតំបន់ ឬខេត្តមួយចំនួនដែលប្រជាពលរដ្ឋហៅ តាមដែលដឹងប្រជាពលរដ្ឋនៅបន្ទាយមានជ័យនិយមហៅស្លឹកតើយ។ ស្លឹកតើយ មិនត្រឹមតែមានក្លិនឈ្ងុយ និងមានពណ៌បៃតងសំរាប់បង្កើនសម្រស់ព្រមទាំងគុណភាពដល់អាហារក៏ដូចជាភេសជ្ជៈរបស់យើងនោះទេ វានៅមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពរបស់យើងផងដែរ។ ស្លឹកតើយ ជារុក្ខជាតិមួយប្រភេទដែលងាយស្រួលដាំដុះទោះបីជាយើងដាំនៅផ្ទាល់នឹងដីឬដាំនៅក្នុងផើងក្តី ដូច្នេះវាងាយស្រួលសំរាប់បងប្អូនអាចដាំបាននៅតាមផ្ទះដោយមិនបារម្មណ៍ពីកន្លែងដាំ។ ស្លឹកតើយមានសារធាតុចិញ្ចឹម និង សារធាតុពណ៌ ដែលអាចមានប្រយោជន៍ដល់សុខភាពដូចខាងក្រោម៖ ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយរបស់យើងការពារពីជំងឺផ្សេងៗ ស្លឹកតើយជាសារធាតុជួយពង្រឹងប្រព័ន្ធការពាររាង្គកាយរបស់យើងធ្វើអោយយើងឆាប់ជាពីជំងឺ និងជាពិសេសការពារពីពិសេសជំងឺផ្តាសសាយ និងគ្រុនផ្សេងៗ ជួយកាត់បន្ថយបញ្ហាលើសឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម សារធាតុចិញ្ចឹមនៅក្នុងស្លឹកតើយ ជួយសម្រួលដល់សំពាធឈាម ដែលមិនបណ្តាលអោយធីងធោង វិលមុខ ឈឺក្បាលជាដើម មិនត្រឹមតែប៉ុណ្ណោះវាក៍ជួយកាត់បន្ថយដល់ផលប៉ះពាល់នៃរាង្គកាយក្នុងការផលិតអ័រម៉ូនអាំសូលី ដែលជាអ័រម៉ូនសំខាន់ក្នុងការគ្រប់គ្រង់ជាតិស្ករនៅក្នុងរាង្គកាយរបស់យើង។ ជួយកាត់បន្ថយការឈឺសន្លាក់ និងឈឺចុកចាប់ក្នុងរាងកាយ ស្លឹកតយមានសារធាតុជួយកាត់បន្ថយសភាពឈឺចាប់ក្នុងរាង្គកាយ និងពិសេសអ្នកដែលមានបញ្ហាឈឺសន្លាក់ដោយសារឡើងជាតិអាស៊ីត។ ជួយកាត់បន្ថយជាតិពុលនៅក្នុងរាង្គកាយ និង ធ្វើអោយអារម្មណ៍ស្រស់ថ្លា ស្រួលខ្លួន នៅពេលយើងទទួលទានភេជ្ជៈឬអាហារដែលធ្វើចេញពីស្លឹកតយ ជួយកាត់បន្ថយជាតិពុលក្នុងរាងកាយរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកមានអារម្មណ៍កាន់តែស្រស់ស្រាយស្រួលខ្លួន។ ជាពិសេសប្រសិនបើអ្នកយកស្លឹកតយទៅដាំជាមួយទឹកឬតែញ៉ាំជារៀងរាល់ថ្ងៃ។
អាហារពេលព្រឹក៖ ផ្លែស្វាយ អូតមៀល
ស្វាយជាមួយហ្នឹងអូតមៀល(ស្រូវសាឡី) គឺជាអាហារពេលព្រឹកដ៏ងាយស្រួលមួយសំរាប់អ្នករវល់ច្រើន និងស្រាញសុខភាព។ ដែលអ្នកគ្រាន់តែរៀងបំនៅពេលល្ងាចរួចដាក់ទូទឹកកក ហើយអ្នកអាចញាំព្រឹកឡើងមុនអ្នកទៅធ្វើការ។ គេហទំព័រ អេស អឹមខេមបូឌាសូមណែនាំរបៀបធ្វើដូចខាងក្រោម៖ គ្រឿងផ្សំ១-ផ្លែស្វាយទំមួយផ្លែ(ចិតសម្បក យកគ្រាប់ចេញ និងសាច់ចិតជាដុំតូចៗ)២-គ្រាប់ឈៀរស៊ីតមួយមួយស្លាបព្រាបាយ៣-អូតមៀល (ស្រូវសាឡី)៤-ទឹកដោះគោឆៅ ឬទឹកដោះគេជូ របៀបធ្វើ ចាក់អូតមៀល(ស្រូវសាឡី) ចាក់ឈៀរស៊ីត ស្វាយដែលចិតរួច ចាក់ទឹកដោះគោឆៅ ឬទឹកដោះគោជូ រួចដាក់ចូលទូទឺកកកមួយយប់ព្រឹកឡើងអ្នកអាចញ៉ាំបាន។ #EasyBreakfastPrep #Mango #ChiaSheetd #Yogurt